ប្រកាសជ្រើសរើសបុគ្គលិកកិច្ចសន្យា

ការជ្រើសរើសបុគ្គលិកកិច្ចសន្យាជំនាញវេជ្ជបណ្ឌិតទូទៅ ដើម្បីបម្រើការនៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង

វេជ្ជបណ្ឌិតទូទៅ 2 កន្លែង ផុតកំណត់ 05/05/2026 59 ចូលមើល

ក. លក្ខខណ្ឌនៃការជ្រើសរើស

- មានសញ្ជាតិខ្មែរ - ជានិស្សិតបញ្ចប់ការសិក្សាដែលប្រលងជាប់ថ្នាក់ជាតិ - មានបទពិសោធន៍ទាក់ទងនឹងការងារវេជ្ជបណ្ឌិត (ជាគោល) - មានអាជ្ញាប័ណ្ណវេជ្ជបណ្ឌិត - មានសុខភាពល្អទាំងកាយសម្បទា និងបញ្ញាស្មារតី - មានភាពស្មោះត្រង់ ឧស្សាហ៍ព្យាយាម និងមានទំនួលខុសត្រូវខ្ពស់លើការងារ

ខ. តួនាទី និងភារកិច្ច

- គោរពតាមការចាត់តាំងរបស់ថ្នាក់ដឹកនាំមន្ទីរពេទ្យ។ - ផ្តល់ការថែទាំសុខភាពទូទៅដល់អ្នកជំងឺ។ - ផ្តល់ការសង្គ្រោះបន្ទាន់ និងជំនួយដំបូងនៅពេលអ្នកជំងឺមានអាការៈធ្ងន់ធ្ងរ។ - ផ្តល់ការណែនាំ និងការអប់រំអំពីសុខភាពដល់អ្នកជំងឺ និងក្រុមគ្រួសាររបស់ពួកគេ។ - រៀបចំ និងត្រួតពិនិត្យឧបករណ៍ពេទ្យ ឱ្យមានភាពស្អាត និងអាចប្រើប្រាស់បានជានិច្ច។ - កត់ត្រាព័ត៌មានលម្អិត អំពីស្ថានភាពរបស់អ្នកជំងឺ។ - សម្របសម្រួលជាមួយក្រុមការងារ ផ្សេងៗនៅក្នុងមន្ទីរពេទ្យ។ - ថែរក្សាបរិស្ថាន ក្នុងបន្ទប់អ្នកជំងឺឱ្យមានអនាម័យល្អ។ - ជួយសម្រួលដល់ការផ្ទេរអ្នកជំងឺ ទៅកាន់ផ្នែកផ្សេងៗទៀតនៃមន្ទីរពេទ្យ ឬបញ្ជូនទៅមន្ទីរពេទ្យផ្សេងទៀត។ - ថែរក្សាបរិស្ថាន ក្នុងបន្ទប់អ្នកជំងឺឱ្យមានអនាម័យល្អ។ - ជួយសម្រួលដល់ការផ្ទេរអ្នកជំងឺ ទៅកាន់ផ្នែកផ្សេងៗទៀតនៃមន្ទីរពេទ្យ ឬបញ្ជូនទៅមន្ទីរពេទ្យផ្សេងទៀត។ - ត្រូវអនុវត្តតាមស្តង់ដានានា ដែលតម្រូវដោយមន្ទីរពេទ្យ

គ. ឯកសារភ្ជាប់មកជាមួយ

១. ពាក្យស្នើសុំបម្រើការងារ (សរសេរដោយដៃ) (១ច្បាប់) ២. ប្រវត្តិរូបសង្ខេប (មានបិទរូបថត ៤×៦) (២ច្បាប់) ៣. ច្បាប់ចម្លងអាជ្ញាប័ណ្ណថែទាំមានសុពលភាព (១ច្បាប់) ៤. ច្បាប់ចម្លងសញ្ញាបត្រវេជ្ជបណ្ឌិត (បញ្ជាក់ដោយអាជ្ញាធរឃុំ/សង្កាត់) (១ច្បាប់) ៥. ច្បាប់ចម្លងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ (បញ្ជាក់ដោយអាជ្ញាធរឃុំ/សង្កាត់) (១ច្បាប់) ៦. ច្បាប់ចម្លងសំបុត្រកំណើត (បញ្ជាក់ដោយអាជ្ញាធរឃុំ/សង្កាត់) (១ច្បាប់) ៧. ច្បាប់ចម្លងលិខិតថ្កោលទោស (១ច្បាប់) ៨. រូបថតទំហំ ៤x៦ ថតថ្មី ផ្ទៃពណ៌ស (២សន្លឹក)

បេក្ខជនត្រូវ upload ជា PDF ក្នុងពាក្យស្នើសុំបម្រើការងារ និងយកមកផ្ទាល់ពេលបេក្ខជនជាប់បញ្ជីសម្រាំងត្រូវហៅមកសម្ភាស។

ឃ. កាលបរិច្ឆេទ និងកន្លែងទទួលពាក្យ

- ចាប់ផ្តើមទទួលពាក្យពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ ដល់ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦ រៀងរាល់ម៉ោងធ្វើការ។ - បេក្ខជន-បេក្ខនារី សូមអញ្ជើញមកដាក់ពាក្យដោយផ្ទាល់នៅការិយាល័យរដ្ឋបាលនិងបុគ្គលិក នៃមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង (អាស័យដ្ឋាន៖ ជាប់ផ្លូវជាតិលេខ៥ ភូមិកណ្ដាល សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង)ឬតាមប្រព័ន្ធអនឡាញ។ - ព័ត៌មានលម្អិត សូមទំនាក់ទំនងទូរសព្ទលេខ៖ 095 656 649 (លោកស្រី ជូ សុភក្ត្រា) - បញ្ជាក់៖ ការជ្រើសរើសផ្អែកលើ តម្លាភាព សមត្ថភាព និងគុណវុឌ្ឍិ ដោយគ្មានការរើសអើង។

បេក្ខជន/បេក្ខនារីដែលមានចំណាប់អារម្មណ៍ អាចដាក់ពាក្យដោយផ្ទាល់ ឬតាមប្រព័ន្ធអនឡាញ មុនថ្ងៃទី 05 ខែ 05 ឆ្នាំ 2026

ដាក់ពាក្យស្នើសុំ

ចុចប៊ូតុងខាងលើដើម្បីចូលទៅកាន់ទម្រង់ដាក់ពាក្យ